khmer eng
  • ឯកឧត្តម ឈឹម ព្រះខ័ន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាសាអង់គ្លេសកំរិតមធ្យម នៅសាលបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមបើកពីលោកជំទាវ Myca Magnolia M. Fishcher
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាសាអង់គ្លេសកំរិតមធ្យម» នៅសាលបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមបើកពីលោកជំទាវ Myca Magnolia M. Fishcher ភារធារី នៃស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

    វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានសិក្ខាកាមចូលរួមចំនួន៥០នាក់ សិក្សារៀងរាល់ពេលរសៀលថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍

    ឧទ្ទេសនាមដោយលោក Teddy Publico គ្រូជនជាតិហ្វីលីពីន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail